- អំពីសៀវភៅសិក្សា
អត្ថបទសៀវភៅសិក្សាត្រូវសរសេរឈរលើមុខវិជ្ជាជាក់លាក់ណាមួយដែលមានការពន្យល់ កំណត់សម្គាល់ ការពិភាក្សា ការធ្វើលំហាត់ និងចម្លើយគំរូផ្សេងៗដើម្បីជាជំនួយដល់និស្សិតក្នុងការស្វែងយល់ឲ្យកាន់តែប្រសើរឡើង។
- សេចក្តីណែនាំ
គោលការណ៍ណែនាំសម្រាប់សៀវភៅសិក្សានេះត្រូវបានអនុវត្តទៅកាន់អ្នកនិពន្ធក្នុងសេចក្តីព្រាងរបស់សៀវភៅដោយឆ្លើយតបទៅនឹងស្តង់ដាសៀវភៅសិក្សា។ មាតិកាសៀវភៅគួរត្រូវបានតម្រូវដោយបញ្ចូលធាតុដូចខាងក្រោម៖
ផ្នែកទី១៖ ទំព័រមុខ
ក. ចំណងជើង
ខ. ឈ្មោះអ្នកនិពន្ធ
គ. មាតិកា
ឃ. បុព្វកថា
ផ្នែកទី២៖ អត្ថបទ
ក.ជំពូក១
ខ.ជំពូក២
របៀបសរសេរសៀវភៅ
- អត្ថបទធម្មតាគួរប្រើពុម្ពអក្សរខ្មែរ Khmer OS Content និងពុម្ពអក្សរអង់គ្លេស Arial ហើយមានទំហំ Font Size 10 ដូចគ្នា
- គួរប្រើប្រភេទក្រដាស A4
- ប្រឡោះ Margin គួរប្រើ 2cm សម្រាប់គ្រប់គែមទាំងបួនក្រដាស់ A4
- ចំនួនទំព័រអប្បបរមាគួរមាន ១០០ទំព័រ
- ការបញ្ជូនសៀវភៅ
ការបញ្ជូនសៀវភៅសិក្សាថ្មីនេះត្រូវធ្វើឡើងតាមរយៈអនឡាញ។ សូមអាន និងបំពេញដោយប្រុងប្រយ័ត្នទៅតាមការណែនាំ។ សៀវភៅសិក្សាថ្មីដែលបានបញ្ជូនត្រឹមត្រូវនឹងត្រូវបានត្រួតពិនិត្យ និងវាយតម្លៃដោយគណៈត្រួតពិនិត្យ។ ក្រោយពីអ្នកនិពន្ធបានកែតម្រូវតាមសំណើអ្នកវាយតម្លៃត្រឹមត្រូវ សៀវភៅសិក្សានឹងត្រូវបានបោះពុម្ពផ្សាយនៅលើគេហទំព័រ NPIC ក្នុងអំឡុងពេល ៤សប្តាហ៍។
សម្គាល់៖ សៀវភៅសិក្សាត្រូវតែជាច្បាប់ដើម និងមិនទាន់ត្រូវបានបោះពុម្ពផ្សាយនៅឡើយ។
ដើម្បីបញ្ជូនសៀវភៅសិក្សាថ្មីសម្រាប់ស្នើសុំការបោះពុម្ពផ្សាយ!
