និក្ខេបបទបរិញ្ញាបត្រជាន់ខ្ពស់

TitleDesign and Analyze SEPIC-Converter Using a Voltage Controller
Author(s)Yim Visal, Nget Hong
Status 55 views, 1 downloads Download
Keywords
Abstract

Abstract ឌីហ្សាញ និងវិភាគ SEPIC-Converter ដោយប្រើការបញ្ជាតង់ស្យុង(Design and Analyze SEPIC-Converter Using a Voltage Controller( គឺជាប្រព័ន្ធសម្រាប់គ្រប់គ្រងតង់ស្យុងដែលមានមានលក្ខណៈថេរផ្នែក Output នៅពេលដែលផ្នែក Input របស់ SEPIC Converter មានការប្រែប្រួល។ ការគ្រប់គ្រង់តង់ស្យុងនៅផ្នែក Output ឲ្យវាថេរនៅពេលដែលផ្នែក Input មានការប្រែប្រួលតែយើងនឹងប្រើប្រាស់ជាមួយប្រព័ន្ធ Control ក្នុងការគ្រប់គ្រងវា។
ប្រព័ន្ធបញ្ជាវាមានច្រើនប្រភេទសម្រាប់យកមកប្រើប្រាស់ជាមួយគម្រោងរបស់យើង។ នៅក្នុងចំណោមប្រព័ន្ធបញ្ជាទាំងអស់គឺក្រុមយើងបានជ្រើសរើសយក PI Algorithm សម្រាប់យកមកប្រើប្រាស់នៅក្នុងគម្រោងនេះដោយសារតែប្រព័ន្ធនេះគឺវាមិនមានផលរំខាន់ដល់ SEPIC Converter របស់យើង។ ឌីហ្សាញ និងវិភាគ SEPIC-Converter ដោយប្រើការបញ្ជាតង់ស្យុងយើងបានចេញចែកជាពីរដំណាក់កាលគឺ ការធ្វើ Simulation និងឌីហ្សាញ Hardware។តម្លៃដែលបានគណនារួចគឺយើងយកដាក់បញ្ចូលនៅក្នុងវិធី PSpice ដើម្បីធ្វើ Simulation ដែលយើងបានប្រើប្រាស់វាជា Program។ នៅក្នុងដំណាក់កាលនៃការធ្វើ Simulation បានចែកជាពីរទៀតគឺ Open Loop និងClose Loop។ បន្ទាប់យើងធ្វើការ Design Hardware រួចយើងនឹងធ្វើការតេស្តផ្ទាល់ជាមួយវាផ្ទាល់តែម្តង។
នៅពេលដែលយើងធ្វើ Simulaton Open Loop នៅក្នុង PSpiceជាមួយតង់ស្យុង Input របស់ SEPIC Converter ពី ១០វ៉ុលទៅ២០វ៉ុល រួមទាំងបម្រែបម្រួល Duty-Cylce ០.១ ទៅ ០.៩ និងគ្រឿងទទួល១០Ω។ លទ្ធផលដែលទទួលបានគឺតង់ស្យុង Output របស់ SEPIC Converter វាមានការប្រែប្រួលទៅតាមតង់ស្យុង Inputរបស់វា។ ចំណែកលទ្ធផលនៃការធ្វើ Simulation Close Loop ដែលយើងបានប្រើប្រាស់ជាមួយនឹងប្រព័ន្ធ Controller ដើម្បីឲ្យតង់ស្យុង Output របស់ SEPIC មានលក្ខណៈថេរទោះបីជាតង់ស្យុងផ្នែក Input មានការប្រែប្រួលពី ១០វ៉ុលទៅ២០វ៉ុលក៏ដោយ។
ការធ្វើពិសោធន៍ជាមួយ Hardware របស់យើងផ្ទាល់ដោយពុំទាន់ប្រើប្រាស់ជាមួយប្រព័ន្ធ Controller បានបង្ហាញថាតង់ស្យុង Output របស់ SEPIC វាពិតជាមានការប្រែប្រួលទៅតាមតង់ស្យុង Input ដូចទៅនឹងលទ្ធផលរបស់ Simulation Open Loop ដែរ។នៅពេលពិសោធន៍ជាមួយ Hardware ដោយប្រើប្រាស់ជាមួយ Controller ដែលវាជាដំណាក់កាល់បញ្ចប់នៃគម្រោងរបស់យើង។ ក្រោយពីបានពិសោធន៍ជាមួយប្រព័ន្ធ Controller រួចមកយើងសង្កេតឃើញថាតង់ស្យុង Output របស់ SEPIC Converter មានលក្ខណៈថេរមិនប្រែប្រួលទៅតាមតង់ស្យុង Input ដូចមុនទៀតឡើយ។ ចំណុចវាមានលក្ខណៈខុសជាមួយនឹងការ Simulation តង់ថាវាប្រើរយៈពេលយូរជាងក្នុង Simulation បានតង់ស្យុងរបស់Output របស់ SEPIC Coverter ឡើងដល់ចំណុច Setpoint។

Adviser(s)Srun Channareth, M.Eng
InstitutionNational Polytechnic Institute of Cambodia
FacultyGraduate School,
Published Date2020
Pages120
Rights©2020 All Rights Reserved.
Recommended CitationYim Visal, Nget Hong. Design and Analyze SEPIC-Converter Using a Voltage Controller. Electrical Engineering. NPIC Scientific Publication, 2020.